អភិបាលស្រុកព្រៃនប់ នឹងចាប់ផ្ដើមអនុវត្តវិធានការ​ពិន័យ អ្នកមិនពាក់ម៉ាស និងមិនរក្សាគម្លាត

ខេត្តព្រះសីហនុ៖ អភិបាលស្រុកព្រៃនប់ លោក សរ កក្កដា មានប្រសាសន៍ថា នឹងចាប់ផ្ដើមអនុវត្តវិធានការ​ពិន័យអន្ដរការណ៍ ចំពោះអ្នកមិនពាក់ម៉ាស និងមិនរក្សាគម្លាត នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១​តទៅ។

​លោក​អភិបាលបញ្ជាក់ថា រដ្ឋបាលស្រុក នឹងចាត់វិធានការ ផាកពិន័យអន្ដរការណ៍ ចំពោះអ្នកមិនពាក់ម៉ាស់ និងមិនរក្សាគម្លាត នៅគ្រប់មូលដ្ឋាននានា ក្នុងស្រុកព្រៃនប់​។

លោក សរ​ កក្កដា បន្តថា រាល់ថ្ងៃនេះ មានបងប្អូនមួយចំនួន ជាពិសេសនៅតាមផ្សារជាដើម មិនសូវយកចិត្តទុកដាក់ការពារពាក់ម៉ាស ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩នេះទេ ដែលអាចបង្កអោយមានហានិភ័យច្រើន​ដល់ប្រជាពលរដ្ឋទូទៅ។ លោកបន្តថា ចំពោះការចុះអនុវត្តវិធានការផាកពិន័យ សម្រាប់អ្នកមិនពាក់ម៉ាស់ និងមិនរក្សាគម្លាតនៅពេលនេះ គឺដើម្បីម្រុញឲ្យប្រជាពលរដ្ឋ ចូលរួមការពារខ្លួន មិនឲ្យឆ្លងរាលដាល​ជំងឺកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង