រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ថ្មី​១០៥នាក់​ និង​ជាសះស្បេីយ៤​នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៣០ ខែមីនា​ ឆ្នាំ២០២១​នេះ បង្ហាញថា រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩​ថ្មីចំនួន​ ១០៥នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ០៤នាក់។ ក្នុងនោះ ឆ្លងសហគមន៍ចំនួន ១០៤នាក់​​​ និងអ្នកដំណើរពីបរទេសចំនួន ០១នាក់។

សម្រាបអ្នកឆ្លងថ្មី ​នៅរាជធានីភ្នំពេញ មានចំនួន ៤៥នាក់, ខេត្តព្រះសីហនុ ៣៤នាក់, ខេត្តស្វាយរៀង ១៩នាក់, ខេត្តកំពង់ចាម ០២នាក់, ខេត្តព្រៃវែង ០២នាក់, ខេត្តត្បូងឃ្មុំចំនួន ០១នាក់ និងខេត្តតាកែវ ចំនួន ០១នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ​២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ​២៣៧៧នាក់។ អ្នកជាសះស្បើយមានចំនួន ១១៧៦នាក់។ អ្នកកំពុងព្យាបាលចំនួន ១១៨៦នាក់ និងស្លាប់ចំនួន ១១នាក់។

​ខាងក្រោមនេះ គឺជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី៣០ ខែមីនា៖

អត្ថបទដែលជាប់ទាក់ទង