សម្តេច​ ហ៊ុន សែន ចេញអនុក្រឹត្យ​បង្កើតក្រុងបូកគោ នៃខេត្តកំពត ដោយកាត់យកឃុំ​៣ ពីស្រុកទឹកឈូ ​

រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យ​ស្ដីពីការបង្កើតក្រុងបូកគោ នៃខេត្តកំពត ដោយកាត់យកឃុំចំនួន ០៣ ពីស្រុកទឹកឈូ រួមមាន៖ ឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត មកដាក់ជាចំណុះឲ្យក្រុងបូកគោ។

​អនុក្រឹត្យដែល គេហទំព័រ “កម្ពុជាថ្ងៃនេះ” ទទួលបាននៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ ចុះហត្ថលេខាដោយ សម្តេចតេជោ ​ហ៊ុន សែន បញ្ជាក់ថា “ត្រូវបានបង្កើត ក្រុងបូកគោ នៃខេត្តកំពត ដោយកាត់យកឃុំចំនួន០៣ ពីស្រុកទឹកឈូគឺ ឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។ ព្រំប្រទល់រដ្ឋបាល ក្រុងបូកគោ ត្រូវបានកំណត់ដូចមាន ក្នុងផែនទីជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ”។

សូមអានអនុក្រឹត្យ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដូចខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង