“សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ២០មុឺនដុល្លារ ជូនរាជរដ្ឋាភិបាល ដើម្បីរួមចំណែកទិញយកមន្ទីរពេទ្យស្រ្តីនគរទេព”

រាជធានីភ្នំពេញ៖ សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ចំនួន២០មុឺនដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែក ក្នុងការទិញយកមន្ទីរពេទ្យស្រ្តីនគរទេព មកដាក់ជាមន្ទីរពេទ្ររដ្ឋ។

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានវិភាគទានជា ព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តម ចំនួន ២០មុឺនដុល្លារសហរដ្ឋអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទ្រទ្រង់ដល់ដំណើរការទិញយកមន្ទីរពេទ្យស្រ្តីនគរទេព ដែលបច្ចុប្បន្នជាកន្លែងសម្រាប់ពិនិត្យព្យាបាលអ្នកជំងឺកូវីត-១៩ ហើយនឹងត្រូវប្រែក្លាយទៅជាមន្ទីរពេទ្យរដ្ឋ ដោយប្រសិទ្ធនាមថា “មន្ទីរពេទ្យហ្លួងម៉ែ” នាពេលខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង