រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ថ្មី​​​៦៣នាក់​ ហើយខេត្តព្រះសីហនុ៣៤នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី៣១​ ខែមីនា​ ឆ្នាំ២០២១​នេះ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ ថ្មីចំនួន​​៦៣នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ១៥នាក់។ ក្នុងនោះ ខេត្តព្រះសីហនុ ​៣៤នាក់, រាជធានីភ្នំពេញ ​២៣នាក់, ខេត្តត្បូងឃ្មុំ ០៤នាក់, ខេត្តកណ្ដាល០១នាក់ និងខេត្តស្វាយរៀង០១នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដឥ១៩សរុប​ ២៤៤០​នាក់។ អ្នកជាសះស្បើយ ​១១៩១​នាក់, អ្នកកំពុងព្យាបាល មានចំនួន ១២៣៤​នាក់ និងមានអ្នកស្លាប់ ចំនួន ១១​នាក់។

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០២១៖ ​

អត្ថបទដែលជាប់ទាក់ទង