បើ​មានរោគសញ្ញា​៖​ គ្រុនក្ដៅ-កំដៅយ៉ាងតិច​៣៧.៥អង្សាសេ-ក្អក​កណ្ដាស់-ហៀរសំបោរ-ឈឺបំពង់ក-ហត់ ឬពិបាកដកដង្ហើម សូមទៅធ្វើតេស្តមេរោគកូវីដ-១៩

រាជធានីភ្នំពេញ៖ គណៈ​កម្មការស្រាវ​​ជ្រាវជំងឺកូវីដ-១៩ នៃក្រសួងសុខាភិបាល ​បាន​ប្រកាសថា បើ​ប្រជាពលរដ្ឋ​គ្រប់ៗរូប បានទៅកាន់ ឬទៅដល់ទីតាំងមានហានិភ័យ ​ដែលជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ​-១៩ ហើយ​មានរោគ​សញ្ញាដូចជា៖

* គ្រុនក្ដៅ កំដៅ​យ៉ាងតិច ៣៧.៥អង្សាសេ
* ក្អក កណ្ដាស់
* ហៀរសំបោរ
* ឈឺបំពង់ក
* ហត់ ឬពិបាកដកដង្ហើម

សូមអញ្ជើញទៅធ្វេីតេស្តរកមេរោគ​កូវីដ-១៩​​ (​COVID-19) ដែល​មាន​ទីតាំង​នៅតាម​មន្ទីរពេទ្យបង្អែក ឬទីតាំង ដែល​មន្ត្រីសុខា​ភិបាលបាន​រៀបចំ រួមមាន​ សម្រាប់​ប្រជាពលរដ្ឋរស់​នៅ​រាជធានីភ្នំពេញ៖

– ​វិទ្យាល័យ​បាក់ទូក​
– វិទ្យាល័យ​បឹង​ត្របែក​
– មណ្ឌលសុខភាពចាក់​អង្រែក្រោម​
– មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
– សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
– មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​

ចាប់ពីម៉ោង ៨ និង៣០នាទីព្រឹក ដល់ ១២ៈ០០នាទីថ្ងៃត្រង់ និង ចាប់ពីម៉ោង ២ៈ០០រសៀល ដល់ ៥ៈ០០នាទីល្ងាច៕

អត្ថបទដែលជាប់ទាក់ទង