ក្រសួងសុខាភិបាល ​ជូនដំណឹង​​ពីការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ក្នុងក្របខណ្ឌទូទាំងប្រទេស ចាប់ពីថ្ងៃទី១ខែមេសា..

រាជធានីភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ​ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។

សេចក្តីប្រកាសព័ត៌មាន​ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានជម្រាប់ជូនដល់សាធារណជនទាំងអស់ថា ដោយសាតែស្ថានភាពជាក់ស្តែង នៃការរីករាលដាលជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងស្ថាន​ភាពមួយ ដែលមិនទាន់មានការថមថយ និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ នូវវិធានការនានា ដើម្បីទប់ស្កាត់ការចម្លងបន្តគ្នា ជាពិសេសក្រោមការគិតគូរ និងយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងការទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩ បាន​​សម្រេចឲ្យធ្វើការបញ្ជា​ទិញប៉ាក់សាំង​ស៊ីណូវ៉ាក់ (Sinovac) ជំហានដំបូងក្នុងចំនួន ១.៥០០.០០០ដូស ពីសាធារណរដ្ឋប្រជាមានិតចិន ដែលកម្ពុជា ទើបទទួលបាននៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានជំនួយមនុស្សធម៌ដ៏ថ្លៃថ្លា ពីសាធារណរដ្ឋប្រជាមានិតចិន នូវវ៉ាក់សាំងស៊ីណូហ្វាម (Sinopham) ចំនួន ១.០០០.០០០ដូស ដែលកន្លងមកកម្ពុជា ទទួលបានចំនួន ៦០០.០០០ដូសរួចហើយ (នៅសង់ចំនួន ៤០០.០០០ដូសទៀត ដែល​នឹងមកដល់ជាបន្តបន្ទាប់នាពេលខាងមុខនេះ) ព្រមទាំងបានធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយដៃគូអន្តរជាតិនានា ដែលជម្រុញឲ្យកម្ពុជា អាចឈានទៅទទួលបានជាដំបូងផងដែរ នូវវ៉ាក់សាំងកូវីសែល (COVISHIELL) ដែលជាវ៉ាក់សាំងទទួលបានអាជ្ញាបណ្ណផលិតនៅឥណ្ឌាដោយអាស្ត្រាហ្សេនីកា (AstraZeneca) ផ្តល់ជាជំនួយតាមរយៈយន្តការមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ដោយមានការសម្របសម្រួលពីអង្គការសុខភាពពិភពលោក (WHO) និងអង្ការយូនីសេហ្វ (UNICEF) ដែលកំពុងតែដំណើរការចាក់ជូនក្រុមមនុស្សអាយុ ៦០ឆ្នាំឡើង ហើយនឹងមានវ៉ាក់សាំងមកដល់ប្រទេសកម្ពុជា ជាបន្តបន្ទាប់នាពេលខាងមុខនេះ។ គ.វ.ក-១៩ បាននឹងកំពុងចាត់ចែងរៀបចំការចក់ជូនប្រជាពលរដ្ឋតាមក្រុមគោលដៅអាទិភាព ដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាល។

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ចុះថ្ងៃទី៣១ ខែមីនា៖

អត្ថបទដែលជាប់ទាក់ទង