អភិបាលខេត្តព្រះសីហនុថា ពលរដ្ឋ​​ធ្វើដំណើរតាមផ្លូវទំនប់រលក ​ត្រូវវាងតាមផ្លូវរោងចក្រ អ័រ ស៊ី អាយ (RCI)វិញ

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យ និងដឹកនាំបញ្ជាផ្ទាល់លើការគ្រប់គ្រងតំបន់ ដែលមានការរីករាលដាល នៃជំងឺកូវីដ-១៩ ស្ថិតនៅក្នុងភូមិ៣ (តំបន់ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នាឱកាសនោះលោក គួច ចំរើន ​បានធ្វើការណែនាំបន្ថែមនៅការហ៊ុមព័ទ្ធទីតាំង ដែលមានការពាក់ព័ន្ធ និងតម្រូវឱ្យស្រង់ស្ថិតិប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅទីតាំងខាងលើ និងធ្វើការគ្រប់គ្រងឱ្យបានហ្មត់ចត់។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានដាក់ចេញនូវបទបញ្ជាឱ្យបិទផ្អាក នូវទីតាំងមួយផ្នែកទៀត នៃតំបន់ទំនប់រលក ដែលមានការពាក់ព័ន្ធ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដើម្បីធ្វើការគ្រប់គ្រង និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវី-១៩ ក្នុងសហគមន៍។

ដោយឡែក ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមានធុរចាំបាច់ត្រូវធ្វើដំណើរទៅ-មកក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ ត្រូវវាងតាមផ្លូវរោងចក្រ អ័រ ស៊ី អាយ (RCI) ជាបណ្តោះអាសន្ន៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង