ថ្ងៃនេះរកឃើញអ្នកជំងឺកូវីដ-១៩​​ថ្មី​៣៧នាក់​ និង​ជាសះស្បេីយ​៤៩នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១​ បង្ហាញថា មានករណីវិជ្ជមានវីរុសកូវីដ-១៩​​ថ្មីចំនួន​ ៣៧នាក់​ ​និងមានអ្នកជាសះ​ស្បេីយ​ចំនួន​ ៤៩នាក់។ ករណីឆ្លងសហគមន៍ មានចំនួន ៣៥នាក់ និង អ្នកដំណើរពីបរទេស ចំនួន០២នាក់។ ក្នុងនោះ រាជធានីភ្នំពេញ ​៣០នាក់, ខេត្តកណ្ដាល ០៣នាក់ និងខេត្តព្រះសីហនុ​ ០២។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ សរុបអ្នកឆ្លងជំងឺកូវីដ-១៩ នៅទូទាំងប្រទេសមានចំនួន ២៤៧៧​នាក់, អ្នកជាសះស្បើយ​ ១២៤០​នាក់, អ្នកកំពុងព្យាបាល​ ១២១៩​នាក់ និងមានអ្នកស្លាប់ចំនួន ១៤​នាក់។

សូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ​២០២១ ដូចខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង