នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ ឃាត់ខ្លួន​បុរស​៦​នាក់​​ ​​ជិះ​រថយន្ត​គេចខ្លួន​ពី​គោលដៅ​ត្រួតពិនិត្យ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​

​ខេត្តព្រះ​សីហ​នុ​​៖​ សមត្ថកិច្ចនគរបាលស្រុកកំពង់សិលា បានឲ្យដឹងថា ដោយ​អនុវត្ត​តាម​វិធានការ​បង្ការ​ទប់ស្កាត់​ការ​រី​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​ ឲ្យមានប្រសិទ្ធភាព កម្លាំងចម្រុះ បានឃាត់ខ្លួន​មនុស្ស​ចំនួន ០​៦​នាក់​ ពាក់ព័ន្ធ​ករណី​ បើករថយន្តគេចវេស​ពី​គោលដៅ​ត្រួតពិនិត្យ​ការ​ធ្វើ​ច​ត្តា​ឡី​​ស័ក​ មានទិសដៅចេញពី​ខេត្ត​ព្រះ​សីហ​នុ​ ឆ្ពោះទៅ​រាជធានី​ភ្នំពេញ​ នៅ​វេលា​ម៉ោង ០​២ ​និង​១០​នាទី ​ព្រឹក​ថ្ងៃ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០២១​ ចំណុច​គោលដៅ​ត្រួតពិនិត្យ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ លើ​ផ្លូវជាតិ​៤​ ក្នុងស្រុក​កំពង់​សីលា។

​​​សមត្ថកិច្ច​ បន្ត​ថា​ សកម្មភាពខាងលើនេះ បង្កឡើងដោយ​រថយន្ត​ ០១​គ្រឿង​ ម៉ា​កកូ​រ៉ូឡា​ ពណ៌​ទឹកប៊ិច​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2G-7227​ បើក​គេច​ពី​ចន្លោះ​គីឡូ​ម៉ែ​ត​ 152-153​ ចូល​ទៅ​ផ្លូវ​ល្បឿន​លឿន​ ស្ថិត​ក្នុងភូមិ​ស្ទឹង​ឆាយ​ ឃុំ​កំពង់​សីលា​ ស្រុក​កំពង់​សីលា​ ខេត្ត​ព្រះ​សីហ​នុ ដោយនៅក្នុង​រថយន្ត​មានមនុស្ស ០​៥​នាក់​ ហើយរថយន្តនេះ បើកបរ​ដោយ​ជនជាតិ​ខ្មែរ​ និង​បុរស​ជនជាតិ​ចិន​ ០៤​នាក់​ ដោយស្លៀកសំលៀកបំពាក់ ​(​ឯកសណ្ឋាន​)​ បន្លំ​ធ្វើ​ជា​ក្រុមការងារស្ថាបនា​ផ្លូវ​ល្បឿន​លឿន​។​

​ជា​លទ្ធផល​ នៃ​ការ​សាកសួរ​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ ជា​អ្នកបើកបរ​រថយន្ត​ខាងលើ ​បាន​សារភាព​ថា​ ​​រូបគេ​ធ្វើ​តាម​បញ្ជា​របស់​មេ​ក្លោ​ង​ បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ទៀត​។​ ហើយក្រោយមក ទើប​សមត្ថកិច្ច ចុះស្រាវ​​ឈាន​ទៅ​​ឃាត់ខ្លួន​បុរស​ជនជាតិ​ខ្មែរ​​ជា​មេខ្លោង​ និង​រថយន្ត​ ០១​គ្រឿង​ នាំ​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ ដើម្បី​បន្ត​នីតិវិធី​តាមច្បាប់។​

​បុរស​ទាំង ០​៦​នាក់​ ដែលសមត្ថកិច្ចចម្រុះឃាត់ខ្លួនរួមមាន៖

១- ​ឈ្មោះ​ អ៊ឹ​ង​ សេង​ល័ង​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ អ្នកបកប្រែ​ភាសា​ចិន​ និង​អ្នកម៉ៅការ​ដឹក​គ្រួសក្រហម​ការដ្ឋាន​ផ្លូវ​ល្បឿន​លឿន​ មាន​កាន់​លិខិតឆ្លងដែន​លេខៈ​ 050967845​ មាន​ទីលំនៅ​បច្ចុប្បន្ន​ ភូមិ​១​ សង្កាត់​២​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​ (​មេខ្លោង​)​​។​

២-​ ឈ្មោះ​ រ៉ា​ វ​ណ្ណះ​ ភេទ​ប្រុស​ អាយុ​​៣១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ភូមិ​កំពង់​រទេះ​ ឃុំ​កំពង់​រទេះ​ ស្រុក​ ស្ទឹង​សែន​ ខេត្តកំពុងធំ​ (​អ្នកបើកបរ​ដឹក​ជនជាតិ​ចិន​)​។​

៣-​ ឈ្មោ​ Deng​ YuXin​ ភេទ​ ប្រុស​ អាយុ​​២៣​ឆ្នាំ​ ជនជាតិ​ចិន​ កាន់​លិខិតឆ្លងដែន​លេខ​ EF1651430​ បម្រើ​ការងារ​នៅ​ភោជនីយ៍ដ្ឋាន​ សា​ ស៊ា​ន​ ស្ថិត​នៅ​ភូមិ​១​ សង្កាត់​៣​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​​។​

៤- ​ឈ្មោះ​ WANG​ RUI​ ភេទ​ប្រុស​ អាយុ​​២៨​ឆ្នាំ​ ជនជាតិ​ចិន​ កាន់​លិខិត​ឆ្លង​លេខ​ EE​ 4261410​ បម្រើ​ការងារ​នៅ​ ភោជនីយ៍​ដ្ឋា​ន​ សា​ ស៊ា​ន​ ស្ថិត​នៅ​ភូមិ​១​ សង្កាត់​៣​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​។

៥-​ ឈ្មោះ​ Fang​ Chao​ ភេទ​ ប្រុស​ អាយុ​ ៣៥​ឆ្នាំ​ ជន​ជាត​ចិន​ កាន់​លិខិតឆ្លងដែន​លេខ​ EH​ 1274335​ មុខរបរ​ធ្វើ​ការងារ​នៅ​កាស៊ីណូ​ ឆាង​ឆឹង​ ស្ថិត​នៅ​ភូមិ​៣​ សង្កាត់​៤​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​។

៦-​​​ ឈ្មោះ​ Zhang​ JinJun​ ភេទ​ប្រុស​ អាយុ​ ៣៧​ឆ្នាំ​ កាន់​លិខិត​ឆ្លង​លេខ​ EG​ 9351663​ មុខរបរ​ធ្វើ​ការងារ​នៅ​កាស៊ីណូ​ ឆាង​ឆឹង​ ស្ថិត​នៅ​ភូមិ​៣​ សង្កាត់​៤​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ។

ចំពោះ​វត្ថុ​តាង​ ដែលសមត្ថកិច្ចចាប់​យក​បានរួមមាន៖​ រថយន្ត​ចំនួន​ ០២​គ្រឿង ម៉ាក​កាម​រី​ឆ្លាម​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2T-8385​ (​មធ្យោបាយ​ធ្វើ​សកម្មភាព​)​ និង​​ ម៉ា​កកូ​រ៉ូ​ឡា​ ពណ៌​ទឹកប៊ិច​ ពាក់​ស្លាក​លេខៈ​ ភ្នំពេញ​ 2G-7227​ (​មធ្យោបាយ​ធ្វើ​សកម្មភាព​)​​។​

​ជនសង្ស័យ​ជា​ជនជាតិ​ខ្មែរ​ ដែល​មេខ្លោង​បាន​សារភាព​ថា​ ខ្លួន​ធ្លាប់​ដឹក​ជនជាតិ​ចិន​ ចេញពីរាជធានី​ភ្នំពេញ ​ឆ្ពោះទៅកាន់​ខេត្ត​ព្រះ​សីហ​នុ​ ចំនួន​ ០៣​លើក​រួច​មក​ហើយ​។

​ដោយឡែក ចំពោះ​ជន​​ជាតិ​ចិន​ទាំង ០​៤​នាក់​ខាងលើ​ បាន​សារ​​ភាព​ថា​ ពួកគេ ​បាន​ធ្វើ​ច​ត្តា​ឡី​សក្តិ​រួច​ហើយ​ ប៉ុន្តែ​ពុំ​មាន​ឯកសារ​ភ្ជាប់​មក​ជាមួយ​ឡើយ​ ហើយ​ពួក​គេ​មាន​បំណង​ ចេញទៅ​រាជធានីភ្នំពេញ​ ​និងបន្តដំណើរវិល​​ត្រឡប់​ទៅកាន់​ប្រទេស​ចិន​វិញ។

​សមត្ថកិច្ច បញ្ជាក់ថា បច្ចុប្បន្ន​នេះ ជនសង្ស័យទាំងអស់នោះ គឺ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​អនុវត្តតាមនីតិវិធីច្បាប់៕ ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង