រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​​ថ្មី​៦៩នាក់​ និង​ជាសះស្បេីយ​ ១៦នាក់​

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីព្រកាសព័ត៌មាន នៅថ្ងៃទី២ ខែមីនា ឆ្នាំ​២០២១នេះ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​​ថ្មីចំនួន​ ៦៩នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ១៦នាក់។ ​ក្នុងចំណោមនេះ ករណីឆ្លងសហគមន៍មានចំនួន ៦៨នាក់ និងអ្នកដំណើរពីបរទេសចំនួន ០១នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ-១៩ថ្មីទាំង ៦៩នាក់នោះគឺ៖ ខេត្តស្វាយរៀង ​២៨នាក់, រាជធានីភ្នំពេញ ​២៣នាក់, ខេត្តកណ្ដាល ​១៣នាក់ និងខេត្តព្រះសីហនុ ០៤នាក់។

ក្រសួងបញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជា​ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប​ចំនួន ២៥៤៦​នាក់។ អ្នកជាសះស្បើយចំនួន ១២៥៦​នាក់។ អ្នកកំពុងព្យាបាលចំនួន ១២៧០​នាក់ និងមានអ្នកស្លាប់ចំនួន ១៦​នាក់។

សូមអានសេចក្តី ប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២១ ដូចខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង