ក្រុមសប្បុរសជន បន្ត​ផ្តល់សម្ភារៈនិងភេសជ្ជៈ ​ជូន​រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានបន្តទទួល​ជំនួយមនុស្សធម៌ ពីសប្បុរសជន នូវគ្រឿងឧបភោគបរិភោគ និងសម្ភារ:មួយចំនួន សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និង​គ្រ​ប់​គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងមូលដ្ឋានខេត្តព្រះសីហនុ។ ពិធីនេះ​រៀបចំឡើង នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២១ នាសាលប្រជុំសាលាខេត្តព្រះសីហន​​ ក្រោមវត្ត​មាន លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ។

នាឱកាសនោះ លោកស្រី ហៀក ហ៊ីមុល្លី បានថ្លែងអំណរគុណ ដល់តំណាងក្រុមហ៊ុន ក៏ដូចជាសប្បុរស​ជននានា ដែលបានជួយឧបត្ថម្ភ នូវគ្រឿងឧបភោគបរិភោគ និង​សម្ភារៈផ្សេងៗ​ជូន រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់។ លោកស្រីចាត់ទុក ជំនួយមនុស្សធម៌នេះ គឺជា​ការចូលរួម​ចំណែក​យ៉ាងសកម្ម ជាមួយរដ្ឋបាល​ខេត្តព្រះសីហនុ ​ដើម្បីរួមចំណែក​ប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ-១៩ ឲ្យទទួលបាន​ជោគជ័យនាថ្ងៃខាងមុខ។

​លោកស្រី ហៀក ហ៊ីមុល្លី សង្ឃឹមថា នឹង​មានសប្បុរសជន ក៏ដូចជាតំណាង​ក្រុមហ៊ុនច្រើនទៀត ក្នុងខេត្តព្រះសីហនុ បន្តជួយឧបត្ថម្ភគាំទ្​រដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការចូលរួម​បង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺ ឆ្លងកូវីដ-១៩ ក្នុងខេត្តព្រះសីហនុជាបន្តទៀត។

​ជំនួយឧបត្តម ដែលសប្បុរសជនផ្តល់ជូន រដ្ឋបាលខេត្តព្រះសីហនុ​ ​នៅពេលនេះរួមមាន៖

– លោក តែ តាំងប៉ ប្រធាន និងក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងលោកស្រី ឧបត្ថម្ភ អង្ករ ៣.០០០ គីឡូក្រាម, ម៉ាស ២៥.០០០សន្លឹក, ទឹកបរិសុទ្ធ ២០០កេស, អាល់កុល ៣០០លីត្រ, ទឹកត្រី ៣០០ យួរ, ទឹកស៊ីអ៉ីវ ៣០០យួរ និងមី ១០០កេស។

– ក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺគ (GANZBERGBEER) ឧបត្ថម្ភ​ម៉ាស៊ីនបាញ់ថ្នាំងសម្លាប់មេរោគចំនួន ១៥​គ្រឿង និងភេសជ្ជៈចំនួន​២០កេស ។

– ដេប៉ូ ហុងដា ក្រុងព្រះសីហនុ ឧបត្ថម្ភ ម៉ាស​៥០ប្រអប់, អាល់កុល ៣០លីត្រ, ទឹកពិសាបរិសុទ្ធ ២០កេស និងថវិកាចំនួន ២.០០០.០០០ រៀល៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង