​សេចក្តីណែនាំ​ស្តីពីការ ការពារ​ការចម្លងជំងឺកូវីដ-១៩ ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ​ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំ​ស្តីពីការ ការពារ​ការចម្លងជំងឺកូវីដ-១៩ នៅអំឡុងបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ​២០២១ខាងមុខនេះ។

​សេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ​២០២១នេះ មានខ្លឹមសារជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវ​អនុវត្តឱ្យបានខ្ជាប់ខ្ជូន​ ​នូវវិធានការ «៣ការពារ» (ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាត) និង ​«៣កុំ» (កុំទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅកន្លែង​បិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នាកុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ទ្រង់ទ្រាយធំ តាមការណែនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

​សូមអានសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ​២០២១៖

អត្ថបទដែលជាប់ទាក់ទង