នៅចាំទេ!ក្មួយប្រុសម្នាក់ ​ដែល​ក្លាហានដើរឡើងឡានពេទ្យទៅព្យាបាលជំងឺកូវីដ-១៩ ​ប៉ុន្មានសប្តាហ៍មុននេះ ឥឡូវជាសះស្បើយហើយ!

រាជធានីភ្នំពេញ៖ ប្រភពព័ត៌មានបានអះអាងថា ក្មួយប្រុសម្នាក់ ​ដែលមានភាពក្លាហាន ពេលក្រុមគ្រូពេទ្យ មកទទួលពីផ្ទះ ដឹកទៅព្យាបាលជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ ​បច្ចុប្បន្ន ត្រូវបានក្រុមគ្រូពេទ្យព្យាបាលជាសះស្បើយរួចហើយ។

សូមចូលរួមអបអរសាទរ ក្មួយប្រុស និងបងស្រី ដែលបានជាសះស្បើយពី​ជំងឺកូវីដ-១៩ ហើយត្រូវបានក្រុមគ្រូពេទ្យបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ វិលត្រឡប់ទៅផ្ទះវិញនៅពេលនេះ៕ ប្រភព៖ ទទក​

អត្ថបទដែលជាប់ទាក់ទង