លោក​ឧកញ៉ា ទៀ វិចិត្រ បន្ត​​ឧបត្តម្ភ​​ក្រុមការងារជួរមុខ ក្នុងព្រឹត្តិការណ៍​”សហគមន៍​២០កុម្ភៈ”​ នាខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ នាំយកជំនួយជា គ្រឿង​ឧបភោគ​បរិភោគ ម៉ាស់ អាកុល និង ថវិកា ទៅឧបត្ថម្ភដល់ក្រុមការងារជួរមុខ របស់គណៈបញ្ជារការឯកភាពខេត្តព្រះសីហនុ មានដូចជា៖ កងកម្លាំង ក្រុមគ្រូពេទ្យ និង ក្រុមការងារ របស់រដ្ឋបាលខេត្ត ដែលកំពុងប្រចាំការនៅតាមមណ្ឌល​ចត្តាឡីស័ក កន្លែងចាក់វ៉ាក់សាំងបង្ការជំងឺកូវី-១៩ កន្លែង​យកសំណាក និងកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩​ សរុបមានចំនួន ៥៧ទីតាំង និង នៅតាមគោលដៅត្រួតពិនិត្យការធ្វើ​ចត្តា​ឡីស័ក តាមព្រំប្រទល់​ឆ្លងកាត់ខេត្តព្រះសីហនុ រួមមាន៖ ព្រំប្រទល់ខេត្តព្រះសីហនុ-កំពង់ស្ពឺ ០២ទីតាំង ព្រមប្រទល់ខេត្តព្រះសីហនុ-កំពត ០១ទីតាំង និងគោលដៅព្រំប្រទល់ខេត្តព្រះសីហនុ-ខេត្តកោះកុង ០២ទីតាំង ​គោលស្រុកព្រៃនប់ ០១ទីតាំង គោល​ដៅ​ស្រុកស្ទឹងហាវ ០១ទីតាំង ​នៅទូលទាំងខេត្តក្រុងព្រះសីហនុ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ” សរុបមានចំនួន ៦៤ទីតាំង។

លោកឧកញ៉ា ទៀ វិចិត្រ ​ដែល​ជាអគ្គនាយ​ក្រុមហ៊ុន ជី.ធី.វី.ស៊ី. ស្ពីដបូត កម្ពូជា​ (G.T.V.C, Speed Boat Cambodia) ផងនោះ មានប្រសាសន៍​ថា ការចូល​រួមនាំយក​ជំនួយ និងថវិកា មកជូនក្រុម​ការងារជួរមុខ របស់គណៈបញ្ជារការឯកភាពខេត្តព្រះសីហនុ នៅពេលនេះ គឺជាការលើកទឹកចិត្តដល់ដល់បងប្អូន ក្រុមការងារប្រចាំគោលដៅនិមួយៗ ដែលខិតខំបំពេញការងារ និងភារកិច្ចរបស់ខ្លួន​ដោយ​មិនគិតការនឿយហត់ ​និងទទួល​លទ្ធផលកាន់តែ​ល្អប្រសើរ ក្នុងការចូលរួមទប់ស្កាត់​មិនឲ្យ​ឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ” នៅខេត្ត​ព្រះសីហនុ។

ជំនួយឧបត្តម្ភ ដែល​លោកឧកញ៉ា ទៀ វិចិត្រ នាំយកទៅផ្តល់ជូន​ក្រុមការងារជួរមុខ របស់គណៈ​បញ្ជារការឯក​ភាពខេត្តព្រះសីហនុ ចំនួន ៦៤ទីតាំង ក្នុង០១ទីតាំង ​ទទួលបាន៖

– ម៉ាស់​ ​ចំនួន ​១០ប្រអប់
– អាល់កុល ​​ចំនួន ​០១កាន
– មីថៃកំប៉ុង​ ​ចំនួន ​០១កេះធំ
– ទឹកសុទ្ធ ​​ចំនួន​ ០៦កេះ
– ដបសំរាប់​បាញ់អាកុល ចំនួន ០២ដប
– ថវិកា​ ចំនួន ​៥០​​មុឺនរៀល

​លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ និងបានចាត់ទុក សកម្មភា​ចែករំលែក របស់លោកឧកញ៉ា ទៀ វិចិត្រ ថាពិតជាបានឆ្លុះបញ្ចាំង​ពីទឹកចិត្តសប្បុរស សាមគ្គីភាព ការរួមសុខទុក្ខ​ ក្នុងនាមពលរដ្ឋមាន​ឈាមជ័រខ្មែរតែមួយ ជាពិសេសបានជម្រុញ និងលើកទឹកចិត្តដល់​ក្រុមការងារពាក់ព័ន្ធ ដែលប្រចាំការ​នៅតាមគោលដៅ​ទាំងអស់ ​​ឲ្យខិតខំបំពេញភារកិច្ចការងារ ឲ្យទទួល​​លទ្ធផលវិជ្ជមា​​ន​ល្អប្រសើរទៀត។

សូមបញ្ជាក់ថា សកម្មភាពចុះជួយឧបត្ថម្ភ របស់​លោកឧកញ៉ា ទៀ វិចិត្រ ពេលនេះ គឺជាលើកទី​២ហើយ ដើម្បីចូលរួមឧត្តម្ភដល់ក្រុមការងារជួរមុខ របស់គណៈបញ្ជារការឯកភាពខេត្តព្រះសីហនុ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ” ក្នុងខេត្តព្រះសីហនុ ដែលលើកទី១ លោកឧកញ៉ា បានឧបត្ថម្ភម្ហូបអាហារ ផ្លែឈើ និងទឹកបរិសុទ្ធ ជូនដល់ក្រុមការងារជួរមុខ របស់គណៈបញ្ជារការឯកភាពខេត្តព្រះសីហនុ ដែលកំពុងប្រចាំការ​នៅតាមមណ្ឌលចត្តាឡីស័ក, កន្លែងចាក់វ៉ាក់សាំងបង្ការជំងឺកូវី-១៩ និងកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ រយៈពេល ១០ថ្ងៃជាប់ៗគ្នា ដោយ​គិតចាប់ពីថ្ងៃទី០៧ ខែមីនា មកដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅគ្រប់គោលដៅក្នុងក្រុង​ព្រះសីហនុ សរុបមានចំនួនជាង ០១ពាន់នាក់ និងនៅតាមគោលដៅត្រួតពិនិត្យការធ្វើចត្តាឡីស័ក តាមព្រំប្រទល់ឆ្លងកាត់ខេត្តព្រះសី​ហនុ​ រួមមាន៖ ព្រំប្រទល់ខេត្តព្រះសីហនុ-កំពង់ស្ពឺ, ព្រមប្រទល់ខេត្តព្រះសីហនុ-កំពត និង​គោលដៅព្រំប្រទល់​ខេត្តព្រះសីហនុ-ខេត្តកោះកុង និងគោលដៅ​ស្រុកស្ទឹងហាវជាដើម គឺ លោកឧកញ៉ា បាន​ជួយ​ឧបត្តម្ភថវិកាចំនួន ០៤លានរៀល​បន្ថែម ពីលើគ្រឿងឧបភោគបរិភោគមានដូចជា៖ អាហារហូបចុក, ភេសជ្ជៈចម្រុះ មានទឹកផ្លែឈើ និងទឹកសុទ្ធជាដើម ជូនដល់កងកម្លាំងចម្រុះ ប្រចាំការនៅគ្រប់​គោល​ដៅនីមួយៗ។ បន្ទាប់មកទៀត លោកឧកញ៉ា ទៀ វិចិត្រ ក៏បាននាំយកគ្រឿងឧបភោគ​បរិភោគមួយ​ចំ​នួន​ទៀ​តរួមមាន៖ បាយ ៥០ប្រអប់, កាហ្វេ ១៥កញ្ចប់ធំ, ទឹកក្រូច-ទឹកផ្លែឈើ-ខារ៉ាបាវ-បាកាស​ និង​​​​ទឹកសុទ្ធចំនួន​ ៥០កេស និងថវិកាចំនួន ​០៤លានរៀល យក​ទៅផ្តល់​ជូនក្រុមគ្រូពេទ្យ ​​ដែលបំពេញភារកិច្ច ​ចាក់វ៉ាក់សាំងការពារ​​ជំងឺកូវីដ-​១៩ នៅគិលានដ្ឋានកងទព័ជើង​​ទឹកមូលដ្ឋានសមុទ្រ​ផង​ដែរ៕

អត្ថបទដែលជាប់ទាក់ទង