រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ថ្មី​៩៩នាក់​ និងមានអ្នកជា​៣២៩នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ​២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ថ្មី​ ចំនួន​​ ៩៩នាក់​ និងមានអ្នកជាចំនួន​ ៣២៩នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ-១៩ថ្មី រួមមាន៖ ខេត្តស្វាយរៀង ​៤៤នាក់, រាជធានីភ្នំពេញ ​៣៣នាក់, ខេត្តកោះកុង ០៨, ខេត្តកណ្ដាល ០៥, ខេត្តព្រះសីហនុ ០៤, ខេត្តត្បូងឃ្មុំ ​៤នាក់ និងខេត្តតាកែវ ០១នាក់។

ក្រសួងបញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប​ ២៦៤៥​នាក់, អ្នកជាសះស្បើយ​ ១៥៨៥​នាក់, អ្នកកំពុងព្យាបាល​ ១០៣៦​នាក់ និងមានអ្នកស្លាប់ចំនួន ​១៩ នាក់។

សូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ​២០២១៖

អត្ថបទដែលជាប់ទាក់ទង