នគរបាលស្រុកព្រៃនប់ ឃាត់​ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

ខេត្តព្រះសីហនុ៖ នគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា កាលពីល្ងាច​ថ្ងៃ​ទី០២ ខែមេសា ឆ្នាំ​២០២១ កម្លាំង​ជំនាញ​ នៃអធិការ​ដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ បានចុះបង្រ្កាបករណីគ្រឿងញៀនខុសច្បាប់ ដោយឃាត់​ខ្លួនជនសង្ស័យបានចំនួន០២នាក់ ស្ថិតក្នុងភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យទាំង ០២នាក់ រួមមាន៖ ឈ្មោះ ទន់ សាន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិចំការ កៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងឈ្មោះ រស់ យឿន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ០៧កញ្ចប់ (ធំចំនួន ០២កញ្ចប់), ទូរស័ព្ទដៃចំនួន ០២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកំពុងចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង