កាកបាទក្រហមខេត្តព្រះសីហនុ ផ្តល់ជំនួយជូនពលរដ្ឋ១០២គ្រួសារ

ខេត្តព្រះសីហនុ៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានចុះសួរសុខទុក្ខ និងនាំយកជំនួយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ជូនដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍ ២០កុម្ភៈ ចំនួន ១០២គ្រួសារ រស់នៅភូមិ៣(ទំនប់រលក) សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។

ជំនួយនេះ បានផ្តល់ជូន នារសៀល ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ដោយមានការចូលរួមពីលោក គាំ សុខុម នាយកសាខា មន្រ្តីសាខា អនុសាខា និងមន្ត្រីប្រចាំការទីតាំងធ្វើចត្តាឡីស័កផងដែរ។

នាឱកាសនោះ លោកនាយកសាខា បានអំពាវនាវអោយមានការចូលរួម ពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ និងត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃ ឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល ហ្សែល ហើយប្រសិនបើចេញទៅទីសាធារណៈ ត្រូវពាក់ម៉ាស់ ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ និង ៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជំនួយដែលត្រូវផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ០១កេស, ត្រីខ ១០កំប៉ុង, ទឹកស៉ីអ៉ីវ ០១យួរ, ប្រេងឆា ០១ដប, ម៉ាស ០១កញ្ចប់ និងថវិកា ១០ម៉ឺនរៀល៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង