លោកឧកញ៉ា ទៀ វិចិត្រ បន្ត​ឧបត្ថម្ភគ្រឿងឧបភោគបរិភោគជូន​ កម្លាំងប្រចាំការ​នៅច្រកចេញ-ចូល ​ពង់ផែស្វយ័តក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានចាត់ក្រុមការងារនាំយកគ្រឿងឧបភោគបរិភោគមួយចំនួន ទៅឧបត្ថម្ភជូនដល់កងកម្លាំងប្រចាំការ នៅច្រកចេញ-ចូល ក្នុងពង់ផែស្វយ័តក្រុងព្រះសីហនុ រួមមាន៖

– ម៉ាស់​ ចំនួន ០១កេះធំ- អាល់កុល ចំនួន ០៣កាន- មីថៃកំប៉ុង ​ចំនួន ០៣កេះធំ និងទឹកសុទ្ធ ​ចំនួន​​១០កេះ​។

នាឱកាសនោះ លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានថ្លែងអំណរគុណ​ចំពោះ លោកឧកញ៉ា ទៀ វិចិត្រ ​ដែលបានចាត់តំណាងឲ្យនាំយកជំនួយ មកជួយឧបត្ថម្ភ ដល់​កម្លាំងប្រចាំការនៅច្រកចេញ-ចូល ក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ​ក្នុងដំណាក់កាលប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ នាមូលដ្ឋានខេត្តព្រះសីហនុពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង