ថ្ងៃចន្ទនេះ ​រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ថ្មី​៦៣នាក់​ និង​ជាសះស្បេីយ​៩៤នាក់​

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ​២០២១នេះ បង្ហាញថា ​រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ ថ្មីចំនួន​ ៦៣នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ៩៤នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង​ ៦៣នាក់ សុទ្ធសឹងជាករណីឆ្លងសហគមន៍ទាំងអស់ ​រួមមាន៖ រាជធានីភ្នំពេញ ៣១នាក់, ខេត្តស្វាយរៀង ២២នាក់, ខេត្តព្រះសីហនុ ០៦នាក់, ខេត្តកោះកុង ០១នាក់, ខេត្តកំពង់ឆ្នាំង ០១នាក់, ខេត្តកណ្ដាល ០១នាក់ និងខេត្តព្រៃវែង ០១នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ​២០២១ ករណីឆ្លងសហគមន៍សរុបកេីនដល់ ២២២២នាក់។ ហើយសរុបអ្នកឆ្លងជំងឺកូវីដ-១៩ នៅទូទាំងប្រទេសកម្ពុជា មានអ្នកឆ្លងសរុប ២៧៥២នាក់។ អ្នកកំពុងសម្រាកព្យាបាល ៩៧៩នាក់ និងអ្នកស្លាប់ចំនួន ២១នាក់។

សូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ​២០២១ ដូចខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង