ឧត្តមសេនីយ៍ឯក ស ថេត​៖ ដៃម្ខាងដឹកនាំបញ្ជាកម្លាំង​ទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩​ ហើយដៃម្ខាងទៀត កសាង​​និងអភិវឌ្ឍន៍អង្គភាព​

​រាជធានីភ្នំពេញ​៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហោះខ្លឹមសារនៅលើទំព័រហ្វេសបុកផេកផ្លូវការរបស់លោក ដោយបានបញ្ជាក់ថា​ ក្នុងនាមជាថ្នាក់ដឹកនាំអង្គភាពមួយ​រូប ដែលតែងតែគិតគូរ​ និងយកចិត្តទុកដាក់យ៉ាងខ្លាំង​ ចំពោះការកសាង​ និងការអភិវឌ្ឍន៍អង្គភាព​ ក៏ដូចជាការយកចិត្តទុកដាក់ជាប្រចាំចំពោះសុខទុក្ខ របស់មន្ត្រីក្រោមឱវាទ​ ជាពិសេសយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលេីវិន័យកងកម្លាំ​ង​ ការគ្រប់គ្រងកម្លាំង​ ថែមទាំងរៀបចំកាត់សម្លៀកបំពាក់ថ្មីៗ​ ស្អាត​ជូនកងកម្លាំង​ ដេីម្បីឲ្យសាកសមជាគំរូ សម្រាប់​នគរ​​បាលជាតិ ក៏ដូចជាការរៀបចំបំពាក់សម្ភារ: ម៉ូតូ​ និងរថយន្តថ្មីទំនេីបៗ​ ជាច្រេីនគ្រឿង​ ដល់កងកម្លាំងដេីម្បីងាយស្រួលចេញប្រតិបត្តិការ​ ការពារសន្តិសុខ​ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ​។ ហើយម្យ៉ាងវិញទៀតកំពុង​តែដំណេីរការ សាងសង់​អគារស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​​ថ្មី​ សម្រាប់ផ្តល់ជូនដល់ថ្នាក់ដឹកនាំ​ និងមន្ត្រីទាំងអស់​មានកន្លែងធ្វេីការយ៉ាងល្អ​ ដេីម្បីងាយស្រួលក្នុងការបម្រេីប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធ​ភាពទ្វេរដងថែមទៀត​៕ ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង