លោក សំ សុលន់ សមាជិក​ក្រុម១៥៧​ខេត្តព្រះសីហនុ ​នាំយក​គ្រឿងឧបភោគបរិភោគ ផ្តល់​ជូន​ទីបញ្ជាការជួរមុខលម្ហសមុទ្រ..

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ ​លោក សំ សុលន់ សមាជិកចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តព្រះសីហនុ និងភរិយា ព្រមទាំងក្រុមគ្រួសារ ​បាននាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួនទៀត ទៅផ្តល់ជូនដល់ទីបញ្ជាការជួរមុខ​ ​អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ មានមូលដ្ឋាននៅឆ្នេរសមុទ្ររាម។​

គ្រឿងឧបភោគបរិភោគ និងសម្ភារៈទាំងនោះ​រួមមាន៖

១- ម៉ាសចំនួន ២០.០០០ម៉ាស

២-​ ទឹកបរិសុទ្ធចំនួន ១០០កេស

៣- អាល់កុលចំនួន ១០កាន

៤- មីចំនួន ០៥កេសធំ និងត្រីខចំនួន ០៥កេសធំ។

នាឱកាសនោះ តំណាងរដ្ឋបាលទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានថ្លែងអំណរគុណ​ លោក សំ សុលន់ សមាជិកចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តព្រះសីហនុ និងភរិយា ​ដែលបាននាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួនទៀត មកផ្តល់ជូនដល់ទីបញ្ជាការជួរមុខ នៅក្នុងដំណាក់កាល ប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាល់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នាខេត្តព្រះសីហនុ​៕

អត្ថបទដែលជាប់ទាក់ទង