​អ្នកមកពីតំបន់ផ្ទុះជំងឺកូវីដ-១៩ ចូលមក​ខេត្តកំពង់ចាម នឹងតម្រូវឲ្យធ្វើចត្តាឡីស័ក​១៤ថ្ងៃជាកំហិត

ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីណែនាំ ស្តីពីការអនុវត្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ រយៈពេល០២ (ពីរ) សប្តាហ៍ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ​២០២១ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

ផ្តើមពីបញ្ហា រដ្ឋបាលខេត្តកំពង់ចាម បានជម្រាបជូនប្រជាពលរដ្ឋទាំងអស់ ឲ្យបានជ្រាបថា ចំពោះអ្នកមកពីតំបន់ហានិភ័យខ្ពស់ ដែលកើតមានជំងឺកូវីដ-១៩ ចូលមកដល់មូលដ្ឋានខេត្តកំពង់ចាម ត្រូវតម្រូវឲ្យ​ធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃជាកំហិត។

សូមអានសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តកំពង់ចាម ចុះហត្ថលេខាដោយ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ​២០២១ ដូចខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង