សមត្ថកិច្ចខេត្តព្រះសីហនុ បញ្ជូនខ្លួនជនសង្ស័យ២នាក់ ទៅតុលាការ​ពាក់ព័ន្ធករណីលួចម៉ូតូ និងទទួលផលចោរកម្ម

ខេត្តព្រះសីហនុ៖ ​កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កាលពីរសៀល​ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច (ម៉ូតូ) ក្រោយពីទទួលបានបណ្តឹង​ពី​ជន​រងគ្រោះ ឈ្មោះ ឆេន ឆាត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបុគ្គលិកសន្តិសុខឯកជន។ ជនរងគ្រោះ បានបញ្ជាក់ថា​ កាលពីយប់ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ រូបគាត់បានបាត់​ម៉ូតូចំនួន ០២គ្រឿង (ម៉ូតូម៉ាក AIR BLADE ពណ៌ក្រហមខ្មៅ គ្មានស្លាកលេខ ០១គ្រឿង និងម៉ាក VISION ពណ៌ស្ករ គ្មានស្លាកលេខ ០១គ្រឿង) ដែលទុកក្នុងបរិវេណអគារចិន ស្ថិតនៅក្នុងក្រុមទី៤ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ច បន្តថា ជនសង្ស័យមានឈ្មោះ អោង ណាង ភេទប្រុស អាយុ៣៩ឆ្នាំ (ជនដៃដល់)​។ ហើយបើតាមចម្លើយសារភាព របស់ជនសង្ស័យ បញ្ជាក់ថា រូបគេពិតជាបានលួចយកម៉ូតូខាងលើ ពិតប្រាកដមែន ហើយ​ម៉ូតូ ដែលលួចបាននោះ រូបគេបានយកទៅដាក់បញ្ចាំ នៅម្តុំឧតុនិយម ស្ថិតក្នុងក្រុមទី២៦ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ករណីខាងលើនេះ សមត្ថកិច្ច បានបន្តចុះ​ទៅ​ឆែកឆេរ នៅក្នុងហាងទទួលបញ្ចាំ រួចក៏រកឃើញម៉ូតូ ដែលបាត់ខាងលើនៅក្នុងហាង និងរកឃើញម៉ូតូចំនួន ១៩គ្រឿងទៀត ដែលម្ចាស់ហាងទទួលបញ្ចាំ ដោយគ្មានលិខិត​បញ្ជាក់ពីអត្តសញ្ញាណម៉ូតូត្រឹមត្រូវ ក៏បានធ្វើការដកហូតយក មកកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ជាបណ្តោះអាសន្ន។

សមត្ថកិច្ច ឲ្យដឹងបន្តថា ម្ចាស់ហាងបញ្ចាំខាលើនេះ មានឈ្មោះ សោម សំណាង ភេទស្រី អាយុ២៨ឆ្នាំ (ទទួលបញ្ចាំផលនៃអំពើលួច)​។

ម៉ូតូដែលត្រូវបានសមត្ថកិច្ចដកហូត យកមករក្សាទុកបណ្តោះអាសន្នរួមមាន៖ ម៉ូតូម៉ាក AiR BLADE ចំនួន០៣គ្រឿង, ម៉ូតូម៉ាក HONDA C125 ចំនួន០៣គ្រឿង, ម៉ូតូម៉ាក WAVE ចំនួន០៣គ្រឿង, ម៉ូតូម៉ាក NEX ចំនួន០១គ្រឿង, ម៉ូតូម៉ាក SCOPPY ចំនួន០៣គ្រឿង, ម៉ូតូម៉ាក ZOOMER ចំនួន០២គ្រឿង, ម៉ូតូម៉ាក ViSiON ចំនួន០២គ្រឿង, ម៉ូតូម៉ាក LAP ចំនួន០១គ្រឿង, ម៉ូតូម៉ាក LEAD ចំនួន០១គ្រឿង, ម៉ូតូម៉ាក SiRiUS ចំនួន០១គ្រឿង, ម៉ូតូម៉ាក EXCITER ចំនួន០១គ្រឿង, ម៉ូតូម៉ាក SMASH V ចំនួន០១គ្រឿង និងម៉ាសុីនកែឆ្នៃធ្វើសោរម៉ូតូ០១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញកំពុងបន្តតាមនីតិវិធី បញ្ចូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់​៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង