​ប្រកាសលេខទូរស័ព្ទស្នងការរង-អធិការ​ទាំង១៤ និងនាយប៉ុស្តិ៍ទាំង១០៥ សម្រាប់​ពលរដ្ឋផ្តល់ព័ត៌មានផ្សេងៗ

រាជធានីភ្នំពេញ​៖ លោកឧត្តមសេនីយ៍ឯក ស ថេត ​ស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ បានប្រកាសលេខទូរស័ព្ទ របស់ស្នងការរង អធិការខណ្ឌទាំង១៤ និងនាយប៉ុស្តិ៍ទាំង១០៥ ក្នុងរាជធានីភ្នំពេញ សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ រាយការណ៍ពេលជួបព្រឹត្តិការណ៍អ្វីមួយ..។

ការប្រកាសលេខទូរស័ព្ទខាងលើនេះ បានកើតឡើងក្រោយមានការកែសម្រួលភារកិច្ចមួយចំនួន របស់ស្នងការរង ចុះដឹកនាំការងារតាមបណ្តាអធិការនគរបាលខណ្ឌទាំង១៤ និងដើម្បីកាន់តែងាយស្រួល ដល់ប្រជាពលរដ្ឋ ទាក់ទងផ្ទាល់មកលេខស្នងការរង អធិការ​ទាំង១៤ខណ្ឌ និងនាយប៉ុស្តិ៍ទាំង១០៥។

លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការប្រកាសលេខទូរស័ព្ទមន្ត្រីទទួលខុសត្រូវខាងលើនវ ប្រយោជន៍ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ រាយការណ៍ពេលពួកគាត់ ជួបបញ្ហាផ្សេងៗ ឬអាចទាក់ទង​លេខទូរសព្ទទាន់ហេតុការណ៍ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស តារយៈលេខ៖ ០៦៩ ៥១៦ ៩៩៩។

ខាងក្រោមនេះ ជាលេខទូរស័ព្ទ របស់ស្នងការរង អធិការខណ្ឌទាំង១៤ និងនាយប៉ុស្តិ៍ទាំង១០៥ នៅក្នុងរាជធានីភ្នំពេញ៖

អត្ថបទដែលជាប់ទាក់ទង