លោក តេង ភីស៊ាន ជាតំណាងក្រុម១៥៧សាខាខេត្តព្រះសីហនុ នាំយកជំនួយឧបត្ថម្ភជូនគិលានដ្ឋានមូលដ្ឋានសមុទ្រ
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ លោក ទៀ សុខា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តព្រះសីហនុ បានចាត់ឲ្យ លោក តេង ភីស៊ាន ជាតំណាងដឹកនាំសមាជិក សមាជិកា សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តព្រះសីហនុ នាំយកជំនួយមួយចំនួន ទៅឧបត្ថម្ភជូនគិលានដ្ឋានមូលដ្ឋានសមុទ្រ រួមមាន៖
១- គ្រែពេទ្យ ចំនួន២០- ទឹកបរិសុទ្ធ ចំនួន១០០កេស- អាល់កុល ចំនួន១០កាន- ម៉ាស់ ចំនួន២០.០០០ម៉ាស -ស្រោមដៃពេទ្យ ១០ប្រអប់- របាំងការពារមុខ ចំនួន៥០ និងដបបាញ់អាល់កុលចំនួន១០ដប សម្រាប់ប្រយុទ្ធប្រឆាំង និងចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩ ក្នុងសហគមន៍ ជាពិសេសត្រូវអនុវត្តអោយបានមុឺងម៉ាត់ នូវប្រសាសន៍ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៣ការពារ និង៣កុំ ឲ្យបានទាំងអស់គ្នា៕

