​លោក ញឹម សុវណ្ណារ៉ូ តំណាងក្រុមហ៊ុន TRIMULIA TOWER ​នាំយកគ្រឿងឧបភោគបរិភោគ​ជូន ទីបញ្ជាការជួរមុខលម្ហសមុទ្រ

ខេត្តព្រះសីហនុ៖ ​ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ ​លោក ញឹម សុវណ្ណារ៉ូ តំណាងក្រុមហ៊ុន TRIMULIA TOWER បាននាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួនទៀត សម្រាប់បំរើដល់ការងារទប់ស្កាត់ជំងឺកូវីដ-១៩ ទៅជួយ​ឧបត្ថម្ភជូន​ ទីបញ្ជាការជួរមុខ​អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដើម្បីរួមចំណែក​បង្ការទប់ស្កាត់​ការឆ្លងរាល​ដាលជំងឺកូវីដ​-១៩​ ឆ្លងចូលសហគមន៍។ ជំនួយឧបត្តម្ភទាំងនោះ រួមមាន៖ គ្រែពេទ្យ ចំនួន២០- ទឹកបរិសុទ្ធ ចំនួន១០០កេស- អាល់កុល ចំនួន១០កាន- ម៉ាស់ ចំនួន២០.០០០ម៉ាស- ស្រោមដៃពេទ្យ ១០​ប្រអប់​- របាំងការពារមុខ ចំនួន៥០ និងដបបាញ់អាល់កុល ចំនួន១០ដប សម្រាប់​បំរើដល់ការងារ​ប្រយុទ្ធប្រឆាំង និងចូលរួមទប់ស្កាត់ការរីក​រាលដាល នៃជំងឺឆ្លងកូវីដ-១៩ នាខេត្តព្រះសីហនុ។

នាឱកាសនោះ តំណាងប្រធានផ្នែករដ្ឋបាល ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន ​នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ​បានថ្លែងអំណរគុណ​ ​លោក ញឹម សុវណ្ណារ៉ូ តំណាងក្រុមហ៊ុន TRIMULIA TOWER ដែលបាន​នាំយកគ្រឿង​ឧបភោគបរិភោគ និងសម្ភារៈមួយ​ចំនួនទៀត មកផ្តល់ជូនទីបញ្ជាការ​ជួរមុខនៅពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង