រដ្ឋបាលខេត្តព្រះសីហនុ បន្តបិទទីតាំងធ្វើអាជីវកម្មខ្លះទៀត ក្រោយរកឃើញពាក់ព័ន្ធជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ​២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ ​បានចេញសេចក្តីជូនដំណឹង ស្ដីពីការផ្អាកជាបណ្ដោះអាសន្នដំណើរការផ្ទះបោកអ៊ុត នី គីមអាន ​មានទីតាំងស្ថិតនៅផ្លូវលេខ១០២ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងដាក់ជាមណ្ឌលធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ។ ការបិទទីតាំងអាជីវកម្មខាងលើនេះ ក្រោយពេល មន្ត្រីសុខាភិបាល បានរកឃើញថា ទីតាំងនេះ មានជាប់ពាក់ព័ន្ធ អ្នកមានវិជ្ជមានជំងឺកូវីដ-១៩។

សូមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ ចុះថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២១ ដូចខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង