ថ្ងៃនេះ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​​ថ្មី​៩១នាក់​ និង​ជាសះស្បេីយ​៣០នាក់​, ភ្នំពេញ៧៨នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី០៧​ ខែមេសា​ ឆ្នាំ២០២១​នេះ បង្ហាញថា មានអ្នកវិជ្ជមានវីរុសកូវីដ-១៩​​ថ្មីចំនួន​ ៩១នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ៣០នាក់​។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៩០នាក់ និងអ្នកដំណើរពីបរទេស ០១នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ-១៩ថ្មី គឺនៅរាជធានីភ្នំពេញ មានចំនួន ៧៨នាក់, ខេត្តតាកែវ ០៤, ខេត្តស្វាយរៀង ០៣នាក់, ខេត្តត្បូងឃ្មុំ ០១នាក់,ខេត្តពោធិ៍សាត់ ០១នាក់, ខេត្តកំពង់ចាម ០១នាក់, ខេត្តប៉ៃលិន ០១នាក់ និងខេត្តព្រៃវែង ០១នាក់។

ក្រសួងសុខាភិបាល បញ្ជាក់បន្ថែមថា គិតត្រឹមព្រឹក​ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប​ ២៩១៥​នាក់, អ្នកជាសះស្បើយចំនួន ១៨២៤​នាក់, អ្នកកំពុងព្យាបាល មានចំនួន ១០៦៤​នាក់ និងស្លាប់ចំនួន ២២​នាក់។

សូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ​២០២១៖

អត្ថបទដែលជាប់ទាក់ទង