កាកបាទក្រហមខេត្តកោះកុង ​នាំយកជំនួយចែក​ពលរដ្ឋរងគ្រោះខ្យល់កន្ត្រាក់ ១៧គ្រួសារនៅស្រុកបុទុមសាគរ

ខេត្តកោះកុង៖ នៅព្រឹកថ្ងៃទី​០៧ ខែមេសា ឆ្នាំ២០២១នេះ លោក ហាក់ ឡេង ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបុទុមសាគរ បានដឹកនាំក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា សហការជាមួយ អាជ្ញាធរឃុំអណ្តូងទឹក ចុះសួរសុខទុក្ខនាំយកជំនួយសង្គ្រោះបឋម ដើម្បីចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះមហន្តរាយខ្យល់កន្រ្ទាក់​ចំនួន ១៧គ្រួសារ កាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។

​សកម្មភាពមនុស្សធម៌នេះ ​ក្រុមការងារ ក៏បាន​ចុះស្រង់ស្ថិតិ ឬធ្វើរបាយការណ៍បថម- ជួយប្រក់តង់បណ្តោះអាសន្ត ដើម្បីឲ្យពលរដ្ឋបានស្នាក់នៅបណ្តោះអាសន្នសិន- ឧបត្ថមសំភារៈ តង់​ អង្ករ ២០គីឡូ​ ទឹកស៊ីអ៉ីវ​ បីចេង​ ទឹកត្រី អំបិល ស្ករ ត្រីខ និងអាវ ០២ ​ម៉ាស ០១កញ្ចប់ ក្នុង​០១គ្រួសារ​ និង ថវិកា​​ របស់ លោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្ត​កោះកុង ចំនួន ៣,១៥០​,០០០រៀល។ ក្នុងនោះ គ្រួសារខូចខាតតិច ០១គ្រួសារ ទទួលបាន ១០០,០០០រៀល និង គ្រួសារខូចខាតច្រើន​មានខ្លះទទួលបាន ៦០ម៉ឺន – ៥០ម៉ឺន​ – ៣០ម៉ឺន – ២០ម៉ឺន ទៅតាមស្ថានភាពជាក់ស្តែង។

គ្រោះមហន្តរាយខ្យល់កន្ត្រាក់​នេះ បានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន ១៧​គ្រួសារ គឺត្រូវខូតខាតដំបូលស័ង្កសី​ម៉ែត្រចំនួន ២៩សន្លឹក សង្ក័សី​ធម្មតា ២០៨​សន្លឹក ហ្វីប្រូចំនួន ១៨០សន្លឹក និងលិចទូកចំនួន ០២គ្រឿង ​មានទីតាំងនៅភូមិតាមាឃ ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង៕ ដោយ៖ មិត្ត សម្លាញ់

អត្ថបទដែលជាប់ទាក់ទង