លោកឧកញ៉ា ទៀ វិចិត្រ ​នាំយកគ្រឿងឧបភោគ​បរិភោគ និងថវិកា ​ប្រគេនព្រះសង្ឃវត្តគីរីសាគរ ​​ស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ក្រុមយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ដឹកនាំដោយ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកគ្រឿងឧបភោគ​បរិភោគ និងថវិកាមួយចំនួន ទៅប្រគេន​ព្រះចៅអធិការវត្តគីរីសាគរ ម៉ាអ៊ូរ មានទីតាំងក្នុងឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មករូបលោកថា ព្រះសង្ឃគង់នៅវត្តគីរីសាគរ មិនមានចង្ហាន់ សម្រាប់ព្រះសង្ឃគង់នៅវត្តនេះ រូបលោក ក៏បានចាត់ចែងក្រុមការងារ ឲ្យនាំយកគ្រឿងឧបភោគបរិភោគ និងថវិកា មួយចំនួន មកប្រគេនជូនព្រះចៅអធិការវត្តនេះ ដើម្បីចាត់ចែងតាមការជាក់ស្តែង។

គ្រឿងឧបភោគបរិភោគទាំងនោះ រួមមាន៖ ថវិកាសម្រាប់កសាងវត្ត ​ចំនួន ៣.៥០០.០០០រៀលនិង២០០ដុល្លារអាមេរិក- ថវិកាប្រគេនព្រះសង្ឃ ០៦​អង្គ ដោយក្នុង1អង្គ ៥០០.០០០រៀល សរុបចំនួន ៣.០០០.០០០រៀល- ថវិកាជូនតាជីយាយជី ចំនួន ៧០០.០០០រៀល- អង្ករ ​ចំនួន​១០០០គីឡូក្រាម- ត្រីងៀត ​ចំនួន​២៥គីឡូ- ត្រីខកំប៉ុង​ ចំនួន​១០​កេះ- មីថៃ ​ចំនួន​១០​កេះធំ- ទឹកសុទ្ធ​ ​ចំនួន​៥០​កេះ- ទឹកក្រូច ចំនួន ៥​កេះ- ទឹកត្រី​ ចំនួន​១០​យួរ- ទឹកស៊ីអ៉ីវ​ ចំនួន​១០​យួរ- សៀង​ ​ចំនួន​៥គីឡូ- ខ្ទឹមសរ​ ចំនួន ០១​បាវ- ប៊ីចេង​ ចំនួន​៥គីឡូ- អាល់កុល​ ចំនួន០១​កាន​=៣០លីត្រ និងកំប៉ុងដាក់អាល់កុល ចំនួន​១០កំប៉ុង៕

អត្ថបទដែលជាប់ទាក់ទង