រាជរដ្ឋាភិបាល នឹងពិចារណាទទួលភ្ញៀវទេសចរអន្តរជាតិ ដែលចាក់វ៉ាក់សាំងរួចមកទស្សនាតំបន់អង្គរ…

រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងពិចារណាក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ហើយ មកទស្សនាគោលដៅទេសចរណ៍សៀមរាប-អង្គរ នៅត្រីមាសទី៤ នៃឆ្នាំ២០២១ ស្របពេលដែលការគ្រប់គ្រងសហគមន៍នៅខេត្តសៀមរាប-អង្គរស្ថិតក្នុងភាពល្អប្រសើរនេះ បើតាមប្រសាសន៍ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ។

លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា លោកបានស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការពិចារណា ក្នុងការបើកទទួលភ្ញៀវ
ទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ហើយ មកទស្សនាគោលដៅទេសចរណ៍សៀមរាប-អង្គរ នៅត្រីមាសទី០៤ នៃឆ្នាំ២០២១ ស្របពេល ដែលការគ្រប់គ្រងសហគមន៍ នៅខេត្តសៀមរាប-អង្គរស្ថិតក្នុងភាពល្អប្រសើរ ព្រមជាមួយនឹងការជំរុញដំណើរការចាក់វ៉ាក់សាំង បានលឿន ជូនចំពោះមន្ត្រីរាជការ និងការជំរុញការចាក់វ៉ាក់សាំង ជូនដល់អ្នកបម្រើការ ក្នុងឧស្សាហកម្មទេសចរណ៍ និងផ្នែកឯកជនក្នុងវិស័យផ្សេងទៀត។

តាមសំណើរបស់លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យក្រសួងទេសចរណ៍ចាប់ផ្តើមធ្វើការពិភាក្សាជាមួយ ក្រសួងសុខាភិបាល (គណៈកម្មការចំពោះកិច្ច) ក្រសួង-ស្ថាប័នពាក់ពាន់ រដ្ឋបាលខេត្ត និងវិស័យឯកជន ដើម្បីសិក្សាអំពីការបើកទទួលកញ្ចប់ទស្សនកិច្ច ចំពោះទេសចរ ដែលចាក់វ៉ាកក់សាំងរួចហើយ នៅត្រីមាសទី៤ នៃឆ្នាំ២០២១ ឬពេលវេលាសមស្របណាមួយដ៏ឆាប់ខាងមុខនេះ។

លោករដ្ឋមន្ត្រីបានបន្តទៀតថា សៀមរាប-អង្គរ ជាគោលដៅទេសចរណ៍ដ៏ចម្បងមួយនេះ ដែល
មានការគ្រប់គ្រងសហគមន៍ បានល្អហើយ និងនៅ
ពេល ដែលអ្នកផ្តល់សេវាទេសចរណ៍ទាំងឡាយ បានទទួលវ៉ាក់សាំងរួចហើយ គួបផ្សំនឹងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាលរដ្ឋក្នុងគោលដៅនេះ បាន
ដំណើរការទៀត វាអាចនឹងបង្ហាញបាន នូវភាពជឿជាក់កក់ក្តៅដល់ទេសចរបានហើយដែរ។

បើតាម លោករដ្ឋមន្ត្រី ថោង ខុន កញ្ចប់ទស្សនិច្ចនេះអាចមានការងារច្រើន ដែលត្រូវពិភាក្សាដោយ
ហ្មត់ចត់ក្នុងនោះរួមមាន៖

១- ការបង្កើតនូវជំនឿជឿជាក់ទុកចិត្តដល់ទេសចរ
( Build Trust and Confident)

២- គុណភាព សេវាកម្ម និងតម្លៃសមរម្យ
៣៖ ការសម្រួល ការធ្វើដំណើរ តាមច្រកទ្វារអន្តរជាតិ ដែលត្រូវគោរពតាមគោលការណ៍សុខាភិបាលផង និងភាពងាយស្រួលផង។

លោកបានបន្តថា ករណីនេះ អាចជាការចាប់ផ្តើមពិភាក្សាគ្នាអំពីការរៀបចំកញ្ចប់ទស្សនកិច្ច របស់ទេសចរ ដែលបានចាក់វ៉ាក់សាំងហើយមុន ពិសេស
សម្រាប់ទេសចរ ដែលធ្វើដំណើរតាមជើងយន្តហោះត្រង់មិនមាន Transit ឬអាចពិចារណាតាមជើងរថយន្តពីប្រទេសជិតខាងផងដែរ។

លោក ថោង ខុន បានបញ្ជាក់ទៀតថា អ្វីដែលបានគិតគូរនេះ គឺស្របជាមួយនឹងការអនុវត្តផែនការសកម្មភាពនៃ «ផែនទីចង្អុលផ្លូវសម្រាប់ស្តារវិស័យទេសចរណ៍កម្ពុជា ឡើងវិញ ក្នុងនិងក្រោយវិបត្តិកូវីដ-១៩» ដែលរាជរដ្ឋាភិបាល ទើបបានអនុម័តថ្មីៗនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង