គ្រោះថ្នាក់ចរាចរណ៍ផ្ទុះឆេះរថយន្តដឹកទំនិញ តាមផ្លូវជាតិលេខ៤ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលផ្នែកពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញអន្តរាគមន៍ ជួយពន្លត់អគ្គិភ័យឆាបឆេះរថយន្ត បណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្តកុងតឺន័រ បុកប៉ះជាមួយម៉ូតូ បង្ករជាអគ្គិភ័យ កើតឡើង នៅម៉ោងជិត ០៩យប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១។

សម្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់នេះ ជនរងគ្រោះខាងភាគីម៉ូតូ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនយកទៅមន្ទីរពេទ្យ និងភាគី តៃកុងរថយន្តកុងតឺន័រ បានរត់គេចខ្លួនបាត់ស្រមោល៕

 

អត្ថបទដែលជាប់ទាក់ទង