រដ្ឋបាលខេត្តព្រះសីហនុ ដាក់សណ្ឋាគារអុជអាស៊ីប៊ូតិច ជា​កន្លែងធ្វើចត្តាឡីស័កអ្នកព្យាបាលជាសះស្បើយ​ជំងឺកូវីដ-១៩

​ខេត្តព្រះសីហនុ៖ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ​២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេច ស្តីពីការដាក់សណ្ឋាគារអុជអាស៊ីប៊ូតិច (ASIAN PEARL BOUTIQUE) មានទីតាំងស្ថិតនៅផ្លូវគុជអាស៊ី (ផ្លូវលេខ១២៣៧) ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ជា​កន្លែងធ្វើចត្តាឡីស័ក ចំពោះអ្នកដែលបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២លើក នៅខេត្តព្រះសីហនុ។

បន្ថែមលើនេះ នៅថ្ងៃដដែលនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្ន ចំពោះការធ្វើអាជីវកម្ម របស់សណ្ឋាគារ​កាស៊ីណូ រ៉េដឡានធើន អិនធើណេសិនណល មានទីតាំងស្ថិតនៅផ្លូវឯករាជ្យ (ផ្លូវលេខ២០០) ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងដាក់ជាមណ្ឌលចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ។។

សូមអានសេចក្តីជូនដំណឹង របស់រដ្ឋបាខេត្តព្រះសីហនុ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ​២០២១ ដូចខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង