កម្លាំងចម្រុះស្រុកព្រៃនប់ បន្តចុះបន្តឹង​ការត្រួតពិនិត្យ ការធ្វើដំណើរ​ចេញចូលខេត្ត​ព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ​២០២១នេះ កម្លាំងចម្រុះស្រុកព្រៃនប់ ដែលប្រចាំការនៅតាមគោលដៅផ្លូវជាតិលេខ៣ ជិតស្ពានត្រពាំងរពៅ ក្នុងឃុំទឹកថ្លា បានបន្តរឹតបន្តឹងអនុវត្តន៍​សេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ដែលបិទការធ្វើដំណើរឆ្លងកាត់ចេញពីខេត្តមួយ ទៅខេត្តមួយទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍ កុំឲ្យរីករាលដាលធ្ងន់ធ្ងរនាថ្ងៃខាងមុខទៀត។

ទាក់ទិនបញ្ហានេះ គេសង្កេតឃើញមានសប្បុរសជន និងតំណាងក្រុមហ៊ុនឯកជនទាំងក្នុង និងក្រៅប្រទេសមួយចំនួន បានបន្តនាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួន រដ្ឋបាល​ខេត្តព្រះសីហនុ ក៏ដូចជានាំយកទៅប្រគល់ផ្ទាល់ដល់ទីតាំង ដែលមានក្រុមការងារប្រចាំការនៅតាមមណ្ឌលធ្វើចត្តាឡីស័ក, ទីកន្លែងព្យាបាលជំងឺកូវីដ-១៩ និងនៅតាមគោល​ដៅ​ត្រួតពិនិត្យការធ្វើដំណើរឆ្លងកាត់ នៅតាមព្រំប្រទល់ខេត្តព្រះសីហនុ ជាមួយខេត្តជិតខាង មានខេត្តកោះកុង កំពង់ស្ពឺ និងខេត្តកំពត ដើម្បីជួយទ្រទ្រង់ដល់ កងកម្លាំង និងក្រុមគ្រូពេទ្យ កំពុងប្រចាំការនៅតាមទីតាំងនីមួយៗ ដេីម្បីចូលរួមចំណែកទប់ស្កាត់ការីករាលដាលជំងឺកូវីដ-១៩ ស្របតាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រកម្ពុជា​៕

អត្ថបទដែលជាប់ទាក់ទង