ថ្ងៃនេះ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ថ្មី​១១៣នាក់​ និង​ជាសះស្បេីយ​៩០នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ​២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ ថ្មីចំនួន​ ១១៣នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ៩០នាក់​។ ក្នុងនោះ នៅរាជធានីភ្នំពេញ ​ចំនួន១០៣នាក់, ខេត្តព្រះសីហនុ ០៣នាក់, ខេត្តកណ្ដាល ០៣នាក់, ខេត្តស្វាយរៀង ០៣នាក់ និងខេត្តកំពត ០១នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៣០២៨​នាក់, អ្នកជាសះស្បើយ ចំនួន ១៩១៤​នាក់, អ្នកកំពុងព្យាបាល ចំនួន ១០៨៥​នាក់ និងមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ចំនួន ២៤​នាក់។

សូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី​០៨ ខែមេសា​ ឆ្នាំ​២០២១ ដូចខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង