អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំដោយលើកយករបៀបវារៈ ចំនួន៥មកពិភាក្សា
ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំមន្ត្រីក្រោមឱវាទ ដោយលើកយករបៀបវារៈចំនួន ០៥ មកពិភាក្សា រួមមាន៖
១- ការអនុវត្តសេចក្រីសម្រេចលេខ៤៤ សសរ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
២- ការត្រៀមព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមលំនៅដ្ឋាន
៣- ការចាក់វ៉ាក់សាំងជូនអតីតយុទ្ធជន
៤- ពិនិត្យបញ្ជីឈ្មោះអ្នកដែលបញ្ចាក់នឹងមិនបានចាក់វ៉ាក់សាំងការពារកូវីដ-១៩
៥- ពិនិត្យបញ្ជីឈ្មោះមន្ត្រីរាជការតាមមន្ទីរ-អង្គភាព អំពីចំនួនមន្ត្រីរាជការ ដែលបានចាក់ និងមន្ត្រីរាជការ មិនត្រូវបានអនុញ្ញាតឱ្យចាក់ ព្រមទាំងចំនួនមន្ត្រីរាជការ មិនព្រមទៅចាក់វ៉ាក់សាងការពារកូវីដ-១៩។
កិច្ចប្រជុំនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ នាសាលប្រជុំសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពី លោក-លោកស្រីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ៕

