ប្រទះឃើញស្ត្រីវ័យជំទង់ម្នាក់ ត្រូវជនល្មើស”អារក”សម្លាប់ ផ្លុងសពចោលម្តុំផ្លូវចំណោតឆ្ពោះទៅវត្តអូរត្រេះ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងព័ត៌មានបឋម នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ​២០២១នេះថា មានស្ត្រីម្នាក់ អាយុប្រហែល​២០ឆ្នាំ បានស្លាប់ ដោយឃើញស្នាមមុខរបួស អារ ក ដែលទំនង​ជាមានជនល្មើសអារ ក សម្លាប់ ហើយយកសពស្ត្រីរងគ្រោះមកផ្លុងចោល នៅម្តុំផ្លូវចំណោត ចុះទៅវត្តអូរត្រេះ (ផ្លូវអាឡាំងឌឺឡុង)​។

ស្ត្រីរងគ្រោះពាក់អាវដៃវែងពណ៍លឿង ស្លៀកខោជើងវែងពណ៍ខ្មៅមានឆ្នូតស និងស្រោមជើងពណ៍ស។ ហើយបច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងពិនិត្យ និងស្រាវជ្រាវ ឈានទៅកំណត់មុខសញ្ញាចាប់ខ្លួនជនជនដៃដល់ មកផ្តន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង