នគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការករណីលួចម៉ូតូ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ កម្លាំងជំនាញនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យទាំង០២នាក់ មានឈ្មោះ ឃុត សុជាតិ ភេទប្រុស អាយុ១៩ឆ្នាំ និងឈ្មោះ អេង វីរ: ហៅចេម ភេទប្រុស អាយុ១៩ឆ្នាំ។

ដោយឡែក ជនរងគ្រោះមានឈ្មោះ ងិន ជឿន ភេទប្រុស អាយុ៣២ឆ្នាំ និងឈ្មោះ សុខ ភី ភេទស្រី អាយុ២២ឆ្នាំ។

តាមចម្លើយសារភាព របស់ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកម៉ូតូ ខាងលើពិតប្រាកដមែន។

ចំពោះវត្ថុតាង ដែលសមត្ថកិច្ច ដកហូតបានរួមមាន៖ ម៉ូតូ HONDA C.125 ១គ្រឿង, ម៉ូតូNEX ១គ្រឿង ស្លាកលេខម៉ូតូចំនួន ០៣សន្លឹក។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង