​”វិថី តេជោ” ទើបស្ថាបនាថ្មីក្នុងក្រុងព្រះសីហនុ មានការចាប់អាម្មណ៍ច្រើនពីសាធារណជន..

ខេត្តព្រះសីហនុ៖ សាធារណជន ជាពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិ បង្ហាញការចាប់អារម្មណ៍ទៅលើការស្ថាបនាផ្លូវ​ នៅប្របមាត់សមុទ្រ​មួយខ្សែថ្មីទៀត ស្ថិតក្នុងក្រុងព្រះសីហនុ មានឈ្មោះថា “វិថី​ តេជោ​” ដែលជាផ្លូវមានទីតាំងនៅ​ជាប់ឆ្នេរសមុទ្រ ដោយតភ្ជាប់ពីឆ្នេរសុខា​ ត្រង់ចំណុចថ្មកន្ទុយនាគ ឆ្ពោះទៅឆ្នេរអូរឈេីទាល​ នៅចុងផ្លូវលេខ​៥០២​ នៅទល់​មុខពយតាមូង​ និងមានប្រវែង ១,០៣៤ ម៉ែត្រ។

មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា ផ្លូវនេះ​បានស្ថាបនាឡើង ដោយដឹកដីមកចាក់លុបនៅតាមឆ្នេរសមុទ្រ ដើម្បី​តភ្ជាប់​ពីចំណុចមួយ ទៅកាន់ទីតាំងមួយទៀត នាក្រុងព្រះសីហនុ ហើយក៏ជាសមិទ្ធិផលថ្មី​មួយទឿត របស់សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ រស់នៅខេត្តព្រះសីហនុ ក៏ដូចជាភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ ​អាចធ្វើដំណើរ និងទស្សនាលម្ហែ នៅតាមឆ្នេរសមុទ្រដ៏ស្រស់ត្រកាល ដែលមានរលកសមុទ្រ និងខ្យល់​បោកបក់មកត្រសៀកៗ ​ពីលម្ហសមុទ្រមានទឹកថ្លាខៀវស្រងាត់ វែងដាច់កន្ទុយភ្នែក គួរជាទីគយគន់ នៅគ្រប់រដូវកាល។

ជាងនេះទៀត បន្ទាប់ពី “វិថី តេជោ”ខាងលើនេះ បានស្ថាបនារួចរាល់ជាស្ថាពរហើយនោះ ផ្លូវនេះ ក៏នឹងផ្តល់ភាពងាយស្រួសដល់ប្រជាពលរដ្ឋទាំងក្មេងចាស់ សម្រាប់ធ្វើការហាត់ប្រាណ តាមរយៈការធ្វើដំណើរដោយថ្មើរជើងក្តី  ឬ​ជិះកង់ និងស្ទូចត្រីកម្សាន្តជាដើម..៕

អត្ថបទដែលជាប់ទាក់ទង