រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​៥៧៦នាក់​ និង​ជាសះស្បេីយ​ ៧០នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី០៩ ខែមេសា​ ឆ្នាំ២០២១​នេះ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន​ ៥៧៦នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ៧០នាក់​។ អ្នកឆ្លងថ្មីនេះ សុទ្ធតែជាករណីឆ្លងក្នុងព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ ទាំងអស់។ ក្នុងនោះរួមមាន៖ រាជធានីភ្នំពេញ ៥៤៤នាក់, ខេត្តស្វាយរៀង ១៦នាក់, ខេត្តព្រះសីហនុ ១២នាក់, ខេត្តសៀមរាប ០២នាក់, ខេត្តកំពង់ចាម ០១នាក់ និងខេត្តកណ្ដាល ០១នាក់។

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០២១៖

អត្ថបទដែលជាប់ទាក់ទង