​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្ងៃ​ទី​៩​មេសា​ រក​ឃើញ​យានយន្ត​ល្មើស​៣៤៩​គ្រឿង នៅ​ទូ​ទាំង​ប្រទេស​

រាជធានី​ភ្នំពេញ​៖​ តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ នៅ​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០២១ ឲ្យ​ដឹង​ថា​ ក្នុងចំណោម​គោលដៅ​សរុប​ ចំនួន ១០៣​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ៦,៣៣៦​គ្រឿង និងម៉ូតូ​ ៣,៨០៧​គ្រឿង។ ក្នុង​នោះ​រក​ឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន​ ៣៤៩​គ្រឿង​ និង​ម៉ូតូ​ចំនួន​ ២៣១​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​​។​

​ដោយឡែក​ក្នុង​រយៈពេល ០៩​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​០១-០៩​ ខែមេសា​ ឆ្នាំ​២០២១នេះ ការ​រឹត​បន្ដឹង​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ យានយន្ត​ចូល​គោលដៅ​មាន​ចំនួន​ ៤៨,៩៩០​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន​ ៣,៣៧១​គ្រឿង​ និង​ម៉ូតូ​ចំនួន​ ២,៣៩៨​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​៕

អត្ថបទដែលជាប់ទាក់ទង