គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​​៩​​មេ​សា​ ស្លាប់មនុស្ស​​​៤​នាក់​ និង​របួស​៨​នាក់​

រាជធានីភ្នំពេញ​៖​ សមត្ថកិច្ចនគរបាលចរាចរណ៍ បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០២១​នេះ​ បានបណ្តាល​ឲ្មានយ​មនុស្ស​ស្លាប់​ ០៤​នាក់​(​ស្រី​០១​នាក់​)​ របួសធ្ងន់​ ០៤​នាក់​(​ស្រី០​៣​នាក់​)​ និងរបួសស្រាល ០​៤​នាក់​(​ស្រី០​៣​នាក់​)​ ។​

​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោកនៅ​ទូ​ទាំង​ប្រទេស​ ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​០៩​ ខែមេសា​ ​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​សរុប​ចំនួន​​១២​នាក់​ គឺ​កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ ចំនួន​០៧​លើក​។

មន្ត្រីនគរបាលចរាចរណ៍ បានអំពាវនាវដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានទាំងអស់គ្នា ទោះបីចម្ងាយផ្លូវជិត ឬឆ្ងាយបែបណាក្តី ប្រយោជន៍ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវឲ្យថយចុះនាថ្ងៃអនាគត៕

អត្ថបទដែលជាប់ទាក់ទង