ផ្អាកការចេញ-ចូលទីតាំងមួយផ្នែក នៃតំបន់ទំនប់រលក ក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្ន ការចេញ-ចូលទីតាំងមួយផ្នែក នៃតំបន់ទំនប់រលក ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

ទីតាំងទាំងនោះ គឺនៅក្រុមទី១, ៤, ២៥, ២៦, ២៧, ២៨, ២៩, ៣០, ៣១, ៣៣ និងក្រុមទី៣៤ ហើយទីតាំងខាងលើនេះ ត្រូវដាក់ជាមណ្ឌលចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង