នគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យ​ម្នាក់ និង​គ្រឿងញៀនមួយចំនួន

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១​ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះបង្រ្កាបករណីគ្រឿងញៀនខុសច្បាប់ នៅចំណុចក្នុងផ្សារសាមគ្គីអូរចំណា ស្ថិតក្នុងភូមិបត់គីរ ឃុំអូរឧកញ៉ាហេង​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យ បានម្នាក់ និងរឹបអូសគ្រឿងញៀនមួយចំនួន។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យមានឈ្មោះ អ៊ុន ប៊ុនថេង (ហៅអាហុប) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរតៃកុងសាវស័រ ស្នាក់នៅភូមិ​អូរចំណា​ ឃុំអូរឧកញ៉ាហេង​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ​។​

សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ០​២​កញ្ចប់ (តូច​០១កញ្ចប់​), ទូរសព្ទ័ចំនួន ០១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញ កំពុងចាត់វិធានការតាមនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង