លោកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកា ជូនស្រ្តីមេម៉ាយវយ័៦៩ឆ្នាំ​ ជួបគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានចាត់តំណាងនាំយកថវិកា​ចំនួន ០១លានរៀល ទៅប្រគល់​ជូនស្រ្តីមេម៉ាយមួយរូបមានតែ ០២នាក់ម្តាយ​-កូន ហើយមានជីវភាពក្រីក្រ និងបានជួបគ្រោះថ្នាក់ចរាចរណ៍​របួសធ្ងន់ធ្ងរ មិនអាចធ្វើការបាន និង មិនមានលទ្ធភាពព្យាលបាលរបួសបន្ត។

ស្រ្តីរងគ្រោះ ​០២នាក់ម្តាយ-កូន​ខាងលើនេះ បានឲ្យដឹងថា ​គាត់មានឈ្មោះ ចៅ សារ៉េន មានអាយុ៦៩ឆ្នាំ រស់នៅបន្ទប់ជួលក្នុងសង្កាត់លេខ១ ក្នុងក្រុងព្រះសីហនុ។ ហើយថា នៅមុនពេលជួបគ្រោះថ្នាក់ចរាចរណ៍ រូបគាត់និងកូនស្រី​ បានដើរធ្វើការងារជាកម្មករសំណង់ ដើម្បីរកប្រាក់ដោះស្រាយជីវភាពប្រចាំថ្ងៃ តែមួយរយៈចុងក្រោយនេះ រូបគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ មិនអាចធ្វើការរកប្រាក់បន្តទៀតបាន និងជួបការខ្វះខាត​ជីវភាពរស់នៅប្រចាំថ្ងៃ។ ហើយរូបគាត់ ក៏បានស្វែងរក លោកឧកញ៉ា ទៀ វិចិត្រ ដើម្បីស្នើសុំថវិកាសម្រាប់ទិញអាហារហូប និង ព្យាបាលរបួសបន្ត។

ក្រោយពីទទួលបានដំណឹងនេះភ្លាម លោកឧកញ៉ា ទៀ វិចិត្រ ​ក៏បានចាត់តំណាងនាំយកថវិកា​ចំនួន ០១លានរៀល យកមកប្រគល់ជូនស្រ្តីមេម៉ាយ ០២នាក់ម្តាយ-កូន​ ដើម្បីដោះស្រាយជីវភាព និង​ព្យាបាលរបួសបន្តទៅទៀត។

នាឱកាសនោះ ​ស្រ្តីមេម៉ាយ​ ឈ្មោះ ចៅ សារ៉េន បានថ្លែងអំណរគុណដល់ លោកឧកញ៉ា ទៀ វិចិត្រ ដែលបានចាត់តំណាងនាំយកថវិកាមកជួយរូបគាត់ សំរាប់ដោះស្រាយជីវភាព និងព្យាបាលរបួសបន្តនៅពេលនេះ​៕

អត្ថបទដែលជាប់ទាក់ទង