រដ្ឋបាលខេត្តព្រះសីហនុ ​ទទួលជំនួយមនុស្សធម៌​ពី ​អគ្គកុងស៊ុល​​វៀតណាម ដើម្បីទប់ស្កាក់ជំងឺកូវីដ-១៩​

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ បាន​ទទួលំនួយមនុស្សធម៌​ពី លោក វូ ង៉ុកលី អគ្គកុងស៊ុល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម ប្រចាំខេត្តព្រះសីហនុ ផ្តល់ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ​។

នាឱកាសនោះ លោក គួច ចំរើន អភិបាល​ បានថ្លែងអំណរគុណចំពោះ លោក វូ ង៉ុកលី ​ដែលបាននាំយកជំនួយមនុស្សធម៌ មកជួយឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់នៅពេលនេះ។ លោកអភិបាល បានចាត់ទុកសកម្មភាពមនុស្សធម៌ខាងលើនេះ ថាជាការចូលរួមចំណែកយ៉ាងសកម្ម ជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ ឱ្យទទួលបានជោគជ័យ។

ជំនួយមនុស្សធម៌ ដែលរដ្ឋបាលខេត្តព្រះសីហនុ ទទួលបាននៅពេលនេះរួមមាន៖ អង្ករចំនួន ២.០០០គីឡូក្រាម និងម៉ាសចំនួន ១០.០០០​ម៉ាស ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង