​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ​ថ្ងៃ​ទី​១២​​ខែមេសា​ រក​ឃើញ​យានយន្ត​ល្មើស​២៥២​គ្រឿង​ នៅ​ទូ​ទាំង​ប្រទេស​

រាជធានី​ភ្នំពេញ​៖​ ​​របាយការណ៍ របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ នៅ​ថ្ងៃ​ទី​១២​ ខែមេសា​ ឆ្នាំ​២០២១​ បានឲ្យ​ដឹង​ថា​ មានចំនួន​គោលដៅ​សរុប​ ១៥៣​គោលដៅ​ និងមាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ៤,១៣៧​គ្រឿង​ – ម៉ូតូ​ ២,៩៩០​គ្រឿង​។ ក្នុង​នោះ រក​ឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន​ ២៥២​គ្រឿង​ មាន​ម៉ូតូ​ចំនួន​ ២០៤​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​។​

​ដោយឡែក​ក្នុង​រយៈពេល​១២​ថ្ងៃ​ គឺចាប់ពី​ថ្ងៃ​ទី​០១-១២​ ខែមេសា​​ ការ​រឹត​បន្ដឹង​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ យានយន្ត​ចូល​គោលដៅ​មាន​ចំនួន​ ៦៣,០៦៧​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន​ ៤,១៧៥​គ្រឿង​ មាន​ម៉ូតូ​ចំនួន​ ២,៩៦២​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​៕ ​

អត្ថបទដែលជាប់ទាក់ទង