រដ្ឋបាលខេត្តព្រះសីហនុ បន្តទទួលបានជំនួយមនុស្សធម៌ពីសប្បុរសជន សម្រាប់ទប់ស្កាត់ជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ៖ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ នៅរសៀល ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ បានទទួលជំនួយមនុស្សធម៌ពី ក្រុមហ៊ុន ស្រាបៀរកម្ពុជាខេមប្រូ៊វ (CAMBODIA LTD) ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ។

លោកស្រី ហៀក ហ៊ីមុល្លី មានប្រសាសន៍ថ្លែងអំណរគុណចំពោះក្រុមហ៊ុន ស្រាបៀរកម្ពុជាខេមប្រូ៊វ (CAMBODIA LTD) ដែលបាននាំយកជំនួយមនុស្សធម៌ ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ហើយសកម្មភាពនេះជាការចូលរួមចំណែកយ៉ាងសកម្មជាមួយ រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ ឱ្យទទួលបានជោគជ័យ។

ជំនួយដែលរដ្ឋបាលខេត្តព្រះសីហនុ ទទួលបាននៅពេកនេះរួមមាន៖ ទឹកក្រូចចំនួន ១.០០០កេស និងទឹកពិសាបរិសុទ្ធចំនួន ៥០០កេស៕ ដោយ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង