ក្រុមហ៊ុន LIXIN GROUP ឧបត្ថម្ភស្ព្រាយបាញ់សម្លាប់មេរោគ ជូនរដ្ឋបាលខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ អញ្ជើញទទួលជំនួយមនុស្សធម៌ពីក្រុមហ៊ុន LIXIN GROUP ដែលបានឧបត្ថម្ភស្ព្រាយបាញ់សម្លាប់មេរោគ ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ។

លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះក្រុមហ៊ុន LIXIN GROUP ដែលបាននាំយកអំណោយមនុស្សធម៌ ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ហើយសកម្មភាពនេះជាការចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ ឱ្យទទួលបានជោគជ័យ។

លោកស្រីអភិបាលរងខេត្ត សង្ឃឹម និងជឿជាក់ថា បងប្អូនសប្បុរសជន ក្រុមហ៊ុនក្នុងខេត្តព្រះសីហនុ បន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការចូលរួមបង្កា ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺ ឆ្លងកូវីដ-១៩ ក្នុងខេត្តព្រះសីហនុបន្តទៀត។

សូមបញ្ជាក់ផងដែរថា ជំនួយដែលរដ្ឋបាលខេត្តទទួលបាន៖ ស្ព្រាយបាញ់សម្លាប់មេរោគ GERMAGIC ចំនួន ១៥កេស ស្មើនឹង១.៣៥០ដប៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង